tgi

Activities for Scholarship Examination for Upskilling Program and Professional Course on February 16&17, 2024.

Let’s celebrate your hard work and dedication 🎉
TGI would like to take a moment to appreciate the efforts, and determination exhibited by each applicant. You all have demonstrated exceptional dedication to your examination.

In the meantime, it is of utmost importance that you should stay updated on any announcements through email, ensuring that you do not miss any crucial information that may impact your next step. Good luck!

វិទ្យាស្ថាន ថាក់ គ្លូប៊ល បានប្រារព្ធឡើងនូវ “TGI Virtual Sharing Session” ដែលបានចែករំលែកនូវ ព័ត៌មានលម្អិត ស្តីពីអាហារូបករណ៍ និងកម្មវិធីសិក្សារបស់វិទ្យាស្ថាន តាមរយៈប្រព័ន្ធអនឡាញ Zoom

កាលពីថ្ងៃទី 11 តុលា 2023 វិទ្យាស្ថាន ថាក់ គ្លូប៊ល បានប្រារព្ធឡើងនូវ “TGI Virtual Sharing Session” ដែលបានចែករំលែកនូវ ព័ត៌មានលម្អិត ស្តីពីអាហារូបករណ៍ និងកម្មវិធីសិក្សារបស់វិទ្យាស្ថាន តាមរយៈប្រព័ន្ធអនឡាញ Zoom 💻

សិស្សានុសិស្សបានចូលរួមឆ្លើយសំណួរកម្សាន្ត ទាក់ទងនឹងវិទ្យាស្ថាន និងមានឱកាសពិភាក្សាដោយផ្ទាល់ជាមួយសាស្ត្រាចារ្យ ទៅតាមមុខវិជ្ជាដែលគេចាប់អារម្មណ៍។

វិទ្យាស្ថាន ថាក់ គ្លូប៊ល សូមអរគុណដល់សិស្សានុសិស្សទាំងអស់ដែលបានចូលរួម TGI Virtual Information Session និងសង្ឃឹមថាកម្មវិធីនេះ អាចជួយដល់សិស្សានុសិស្ស ក្នុងការជ្រើសរើសមុខជំនាញដែលពួកគេពេញចិត្ត❤️

ជំនួបពិភាក្សាមួយរវាងឯកឧត្តមកិត្តិសេដ្ឋាបណ្ឌិត ចម ប្រសិទ្ធ ទេសរដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ ជាមួយលោក YUSUNOKI Shoji នាយកវិទ្យាស្ថានថាក់ គ្លូប៊ល ជប៉ុន(TUX Global) និងសហការី

បន្ទាប់ពីក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ និងវិទ្យាស្ថាន ថាក់ គ្លូប៊ល ជប៉ុន(TUX Global ) {TUX Global Institute} ឬ ហៅកាត់ថា TGI បានចុះអនុស្សារណៈយោគយល់គ្នាកាលពីថ្ងៃទី៣១ ខែមីនា ឆ្នាំ២០២២ ក្នុងក្របខ័ណ្ឌដើម្បីសហការជំរុញ និងបង្កើតទំនាក់ទំនងកិច្ចសហប្រតិបត្តិការរវាងស្ថាប័នទាំងពីរដោយឈរលើគោលការណ៍អត្ថប្រយោជន៍ទៅវិញទៅមក ក្នុងលក្ខខណ្ឌដែលស្របនឹងអណត្តិ គោលនយោបាយ អាទិភាព និងធនធានរបស់ភាគីនីមួយៗរួចមក នៅរសៀលថ្ងៃទី ១៥ ខែកញ្ញា ឆ្នាំ២០២២នេះ មានជំនួបពិភាក្សាមួយរវាងឯកឧត្តមកិត្តិសេដ្ឋាបណ្ឌិត ចម ប្រសិទ្ធ ទេសរដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ ជាមួយលោក YUSUNOKI Shoji នាយកវិទ្យាស្ថានថាក់ គ្លូប៊ល ជប៉ុន(TUX Global) និងសហការី ដើម្បីស្តាប់បទឧទ្ទេសនាមពីដំណើរការ និងលទ្ធផលការងារសម្រេចបានរយៈពេលកន្លងមក ។

មានប្រសាសន៍នាឱកាសនោះ ឯកឧត្ដមកិត្តិសេដ្ឋាបណ្ឌិត​ទេសរដ្ឋមន្រ្តី ចម ប្រសិទ្ធ បានវាយតម្លៃខ្ពស់ ចំពោះកិច្ចសហប្រតិបត្តិការល្អ និងបានចាត់ទុកអនុស្សារណៈនៃការ​យោគយល់គ្នាមិនត្រឹមតែមានផលប្រយោជន៍សម្រាប់ការអភិវឌ្ឍន៍វិស័យធនធានមនុស្សនៅកម្ពុជាប៉ុណ្ណោះទេ តែ​ដៃគូទាំងពីរ ជាពិសេសភាគីជប៉ុន កំពុងកសាងស្ពានស៊ីម៉ង់ត៍ដ៏រឹងមាំនៃទំនាក់ទំនងរវាងប្រទេសទាំងពីរកម្ពុជា-ជប៉ុន ។ ជាក់ស្តែង ទោះវិទ្យាស្ថាននេះ បង្កើតឡើងនៅឆ្នាំ២០១៩ និងសម្ពោធដាក់ឲ្យប្រើប្រាស់នៅឆ្នាំ២០២០ ក្នុងដំណាក់​កាលជំងឺកូវីដ១៩ កំពុងរាតត្បាតខ្លាំងយ៉ាណាក៏ដោយ តែដោយមានកិច្ចសហការល្អ និងកិច្ចខិតខំប្រឹងប្រែងរួម វិទ្យាស្ថានសម្រេចបាននូវលទ្ធផលគួរជាទីមោទនៈ គឺទទួល បាននិស្សិតចូលរៀនចំនួន២២៥ នាក់ ហើយ៧៥រូប ទើបទទួលសញ្ញាបត្រនាពេលថ្មីៗនេះ ។ អ្វី ដែលជាមោទ​ន​ភាពថែមទៀតនោះ គឺវិទ្យាស្ថាននេះ ក្រៅពីមានថ្នាក់ដឹកនាំកំពូលជាជនជាតិជប៉ុន ប៉ុន្តែថ្នាក់ដឹកនាំបន្តបន្ទាប់ ដូចជា​ប្រធានវិទ្យាស្ថាន និងគ្រូ សាស្ត្រាចារ្យជាដើម សុទ្ធតែជាជនជាតិខ្មែរទាំងអស់ ។

លោក YUSUNOKI Shoji នាយកវិទ្យាស្ថានថាក់ គ្លូប៊ល ជប៉ុន(TUX Global)បានបង្ហាញនូវមនោសញ្ចេតនា ជ្រាល​ជ្រៅចំពោះប្រជាជន និងប្រទេសកម្ពុជា ដែលធ្លាប់ឆ្លងកាត់និងខ្ទេចខ្ទាំដោយសារសង្គ្រាមរ៉ាំរ៉ៃ ដូចប្រទេសជប៉ុន ក្រោយសង្គ្រាមលោកលើកទី២ដែរ ។ ដូច្នេះ លោក​មើលឃើញច្បាស់ថាការអភិវឌ្ឍន៍ធនធានមនុស្ស ជាពិសេសលើវិស័យបច្ចេកវិទ្យានេះ ពិតជាមានសារៈសំខាន់ណាស់សម្រាប់កម្ពុជានាពេលបច្ចុប្បន្ន និងអនាគត ទើបលោកបង្កើត វិទ្យាស្ថាននេះឡើងនៅកម្ពុជា ដែល​លោកកំណត់ថា នឹងមានវត្តមានលើទឹកដីនេះរាប់សិបឆ្នាំទៅមុខទៀត ។ ពីព្រោះ លោកចាប់អារម្មណ៍ថា៖ប្រជាជនកម្ពុជាមាន បេះដូងល្អ ស្មោះត្រង់ និងប្រឹងប្រែងការងារ ។

លោកស្រី ហ៊ាង អូមួយ (HEANG Omuoy) ប្រធានវិទ្យាស្ថាន TGI ក៏បានបញ្ជាក់បន្ថែមថា ៖និស្សិត ដែល​បាន​ប្រលងចម្រាញ់ជ្រើសរើសចូលរៀនក្នុងវិទ្យាស្ថាន TGI នេះ គឺយើងសម្រិតសម្រាំងជាបីដំណាក់កាល ហើយ សិស្សដែលមានលទ្ធភាពជាប់ចំនួន ១០% ត្រូវបានចូលសិក្សាដោយឥតគិតថ្លៃរយៈពេលមួយឆ្នាំ ។ ដោយមានការជ្រើសរើសតឹងតែងបែបនេះ និស្សិត ដែលចេញពី​វិទ្យាស្ថានទៅ គឺ​មានគុណភាព និងកំរិតជំនាញអាចធ្វើការនៅស្រុកខ្មែរក៏បាន និងនៅជប៉ុនក៏បាន ហើយសមត្ថភាព និងគុណ​ភាពរបស់និស្សិតនឹងត្រូវពង្រីកកាន់តែខ្ពស់ឡើងជាលំដាប់តាមរយៈកម្មវិធីសក្សា ។ ពីព្រោះបច្ចុប្បន្ន យើងមានស្ថាប័ន អង្គការ ក្រុមហ៊ុន ក៏ដូចជាសាកលវិទ្យាល័យនានា ទាំងក្នុងនិងក្រៅប្រទេស ជាដៃគូសហការចំនួន២២ រួចទៅហើយ ។

បន្ទាប់ពីស្តាប់បទឧទ្ទេសនាម ពីដំណើរការ និងលទ្ធផលការងារសម្រេចបានរួចមក ឯកឧត្តមកិត្តិសេដ្ឋាបណ្ឌិត​ទេសរដ្ឋមន្រ្តី ចម ប្រសិទ្ធ បានកោតសរសើរចំពោះកម្មវិធីសិក្សាដែលមានរយៈពេលខ្លី តែប្រកបដោយគុណភាព ។ ឯកឧត្ដមកិត្តិសេដ្ឋាបណ្ឌិត សូមគាំទ្រនិងលើកទឹកចិត្ត ដោយបញ្ជាក់ថា៖នៅពេលដែលបច្ចេកវិទ្យា និងវិទ្យាសាស្ត្រកំពុងវិវឌ្ឍជឿនលឿនឥតឈប់ឈរ និងក្នុងបរិបទនៃបដិវត្តន៍ឧស្សាហកម្មជំនាន់៤.០ ពិតណាស់កម្មវិធីសិក្សាត្រូវតែតម្រង់ទិសទៅនិន្នាការនេះ មិនអាចសិក្សាកម្មវិធីអ្វីដែលហួសសម័យបានទេ ។ ធ្វើដូច្នេះទើបនិស្សិតយើង ចេញមកមានសមត្ថភាពអាចប្រកួតប្រជែងជាមួយនិស្សិតក្នុងតំបន់ និងពិភពលោកបាន ។

ជាចុងក្រោយ ឯកឧត្តមកិត្តិសេដ្ឋាបណ្ឌិត ទេសរដ្ឋមន្រ្តី ចម ប្រសិទ្ធ ស្នើឲ្យវិទ្យាស្ថានមានទំនាក់ទំនងជាដៃគូបន្ថែម​ទៀត ជាមួយគណៈវិស្វករកម្ពុជា ហើយនិស្សិតកំពុងសិក្សាគឺអាចមកធ្វើកម្មសិក្សាស្រាវជ្រាវនៅក្រសួងបាន និងក៏បានលើកទឹកចិត្តឲ្យមន្ត្រីក្រសួងអាចប្រលងចូលរៀនយក​ចំណេះជំនាញបន្ថែម នៅវិទ្យាស្ថាន TGIនេះផងដែរ ។

en_US